ការផ្តល់បណ្ណសម្គាល់ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ (សម្រាប់ជលយាននាំចូល)
គោលបំណង៖
ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឱ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយ
ជាកំណត់ និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកបង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឱ្យកាន់តែប្រសើរព្រមទាំងជួយថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃ
សេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
• ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
• ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
• សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ចុះបញ្ជីជលយាន ហើយបានបំពេញនូវបែបបទ និងនីតិវិធីស្របតាមលក្ខខណ្ឌ
ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• សម្រាប់ជលយាននៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
ស្តង់ដារសេវា៖
ការផ្តល់បណ្ណសម្គាល់ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ (សម្រាប់ជលយាននាំចូល)
• តម្លៃសេវា ៖ ១ ០០០ ០០០ រៀល
• រយៈពេល ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
សំណុំលិខិតសុំបណ្ណសំគាល់ជលយានសម្រាប់ជលយានក្នុងស្រុក ឯកសារភ្ជាប់តម្រូវមាន ៖
- ពាក្យស្នើសុំចុះបញ្ជី..............................................................មួយច្បាប់
- ពាក្យសុំបណ្ណសំគាល់...........................................................មួយច្បាប់
- បង្កាន់ដៃពន្ធនាំចូល..............................................................មួយច្បាប់
- លិខិតលក់ទិញ....................................................................មួយច្បាប់
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស............................មួយច្បាប់
- ប្លង់ជលយាន.......................................................................មួយច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
២. ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
• ដំណាក់ទី១ ៖ អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
• ដំណាក់ទី២ ៖ មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឲ្យមានឯកសារគ្រប់គ្រាន់) ចុះបញ្ជីជលយាន ឬផ្ទេរកម្មសិទ្ធិជលយាន
• ដំណាក់ទី៣ ៖ អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យត្រឹមត្រូវ លើឯកសារស្នើសុំ
• ដំណាក់ទី៤ ៖ ប្រធានការិយាល័យ ៖ ទទួលបន្ទុកការងាររួម និងត្រួតពិនិត្យលើឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ និងចុះហត្ថលេខា
• ដំណាក់ទី៥ ៖ អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យឯកសារ និងចុះហត្ថលេខា
• ដំណាក់ទី៦ ៖ ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
• ដំណាក់ទី៧ ៖ អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង សាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។
អាស័យដ្ឋាន ៖
• ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
• ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ២២៥ ៥៨៩
២- ការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ៖
ទទួលចុះបញ្ជីជលយានតាមផ្លូវទន្លេ និងផ្តល់ការអនុញ្ញាតបង្កើតយានដ្ឋាននាវា ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ចុះបញ្ជីជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• ចុះបញ្ជីជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
អាស័យដ្ឋាន ៖
• ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
• ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ២២៥ ៥៨៩
យោបល់៖
ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន
ចម្បងមួយក្នុងការថែរក្សា និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយានស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជួយដល់ការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
និងបរិស្ថាន។ ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេសក្នុងកម្រិតស្ដង់ដារមួយ ក្រោមការណែនាំបច្ចេកទេស
របស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជន ក្នុងពេលប្រើប្រាស់។ ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការផាកពិន័យ
ទៅតាមបទប្បញ្ញាតិជាធរមាន។