ផ្ទេរម្ចាស់កម្មសិទ្ធិប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ


គោលបំណង៖

ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឲ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយ
ជាកំណត់ និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក បង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឲ្យកាន់តែប្រសើរ ព្រមទាំង ជួយថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃ
សេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
•    ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
•    ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
•    សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
•    ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ចុះបញ្ជីជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
•    សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    សម្រាប់ជលយាននៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។


ស្តង់ដារសេវា៖

ផ្ទេរម្ចាស់កម្មសិទ្ធិប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ ៖
- រយៈពេលផ្តល់សេវា ០៧ថ្ងៃ(ថ្ងៃធ្វើការ)
- តម្លៃសេវា ៖ ៨០០ ០០០ រៀល
- សុពលភាព ៖ អចិន្ត្រៃយ៍


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

១. សំណុំលិខិតសុំបណ្ណសំគាល់ជលយាន សម្រាប់ផ្ទេរកម្មសិទ្ធិជលយាន ៖
- ពាក្យសុំផ្ទេរកម្មសិទ្ធិ ..... មួយច្បាប់
- លិខិតលក់ទិញ ..... មួយច្បាប់
- បណ្ណសំគាល់ជលយានច្បាប់ដើម ..... មួយច្បាប់
- អត្តសញ្ញាណបណ្ណ ឬបណ្ណគ្រួសារថតចំលង ..... មួយច្បាប់
- កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស ..... មួយច្បាប់
- បង្កាន់ដៃពន្ធប្រថាប់ត្រា ..... មួយច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទគំរូ


នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
1.    អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2.    មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3.    អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យត្រឹមត្រូវ លើឯកសារស្នើសុំ
4.    ប្រធានការិយាល័យ ៖ ទទួលបន្ទុកការងាររួម និងត្រួតពិនិត្យលើឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ និងចុះហត្ថលេខា
5.    អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យឯកសារ និងចុះហត្ថលេខា
6.    ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
7.    អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង សាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ក្នុងនោះមានការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ២២៥ ៥៨៩

២- ការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា

ទទួលចុះបញ្ជីជលយានតាមផ្លូវទន្លេ និងផ្តល់ការអនុញ្ញាតបង្កើតយានដ្ឋាននាវា ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
•    ចុះបញ្ជីជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
•    ចុះបញ្ជីជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ២២៥ ៥៨៩


យោបល់៖

ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន
ចម្បងមួយក្នុងការថែរក្សា និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយាន ស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជួយដល់ការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍
និងបរិស្ថាន។ ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេសក្នុងកម្រិតស្ដង់ដារមួយក្រោមការណែនាំបច្ចេកទេស
របស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជនក្នុងពេលប្រើប្រាស់។ ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការផាកពិន័យ
ទៅតាមបទប្បញ្ញាតិជាធរមាន។


វាយតម្លៃ៖



មតិយោបល់