ការផ្តល់លិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ចូនផ្លូវទឹកសម្រាប់ នាវាដឹកទំនិញ


គោលបំណង៖

ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឱ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយ
ជាកំណត់ និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក បង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឱ្យកាន់តែប្រសើរ ព្រមទាំងជួយថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្លៃ
សេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
•    ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
•    ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
•    សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
•    ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
•    សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
•    សម្រាប់ជលយានដែលមានធ្វើដំណើរឆ្លងកាត់ព្រំដែនគ្រប់ប្រភេទដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។


ស្តង់ដារសេវា៖

នាវាដឹកទំនិញ :
•    រយៈពេលផ្តល់សេវា ៧ថ្ងៃ (ថ្ងៃធ្វើការ)
•    តម្លៃសេវា ៖ ៥០ ០០០ រៀល (១ ០០០ x ចំណុះតោន)
•    សុពលភាព ៖ ១ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការផ្តល់លិខិតអនុញ្ញាតអាជីវកម្ម ៖
1.    ពាក្យស្នើសុំ........................................................................មួយច្បាប់
2.    បណ្ណសំគាល់ជលយាន........................................................មួយច្បាប់
3.    បណ្ណបើកបរជលយាន.........................................................មួយច្បាប់
4.    សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន...................មួយច្បាប់
5.    សៀវភៅសកម្មភាពប្រចាំថ្ងៃ..................................................មួយច្បាប់
6.    វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន.............មួយច្បាប់
7.    វិញ្ញាបនបត្រធានារ៉ាប់រង.......................................................មួយច្បាប់
8.    សៀវភៅទិដ្ឋាការធ្វើដំណើរ....................................................មួយច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
1.    អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2.    មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3.    អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសារអាជីវកម្មឆ្លងដែន ឬអាជីវកម្មក្នុងស្រុក
4.    ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
5.    អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
6.    ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
7.    អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង សាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០១២ ៣៥១ ២៥២

២- ការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ៖

ត្រួតពិនិត្យ គ្រប់គ្រង ការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមផ្លូវទឹកក្នុងស្រុក
និងឆ្លងកាត់ព្រំដែន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
•    ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ
និងលើសពី៥០កៅអី
•    ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌ
នៃទំហំរបស់ជនយានឡើយ។

អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០១២ ៣៥១ ២៥២


យោបល់៖

ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន
ចម្បងមួយក្នុងការថែរក្សា និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយាន ស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជួយដល់ការថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន។ ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេស
ក្នុងកម្រិតស្ដង់ដារមួយក្រោមការណែនាំបច្ចេកទេសរបស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជនក្នុងពេលប្រើប្រាស់។ ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការ ផាកពិន័យទៅតាមបទប្បញ្ញាតិជាធរមាន។


វាយតម្លៃ៖



មតិយោបល់