ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានសម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី៩០សេះ និងលើសពី៥០កៅអី


គោលបំណង៖

ជាកាតព្វកិច្ចកំណត់ក្នុងច្បាប់ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកំពស់សមត្ថភាព បច្ចេកទេសជួសជុលជលយាន ឱ្យស្របទៅតាមបទដ្ឋានបចេ្ចកទេសត្រឹមត្រូវតាមស្តង់ដារមួយ
ជាកំណត់ និងរួមចំណែកថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក បង្កើតការងារ និងផ្តល់ជំនាញបច្ចេកទេសយន្តសាស្រ្តឱ្យកាន់តែប្រសើរព្រមទាំងជួយថែរក្សាសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ផ្លូវទឹក និងបរិស្ថាន។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ប្រកាសអន្តរក្រសួង ៥៣៤ ប្រក.សក.សហវ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ស្តីពីការកំណត់ថ្លៃសេវាកម្មសាធារណៈ ដឹកជញ្ជូនផ្លូវទឹក និងនាវាជំនួញសមុទ្រ
•    ប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
•    ប្រកាសលេខ ២៤២ សក.ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
•    សារាចរលេខ ០០៣ សរណន.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងមធ្យោយបាយដឹកជញ្ជូនតាមផ្លូវទឹក។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
•    ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។


ស្តង់ដារសេវា៖

១. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖
(រយៈពេលផ្តល់សេវា(ថ្ងៃធ្វើការ) ៧ថ្ងៃ និងសុពលភាព ១ឆ្នាំ)
១.៣. សម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី៩០សេះ និងលើសពី៥០កៅអី ៖
•    ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ..........................................................................៥០០ ០០០ រៀល
•    ជលយានឆ្លងដែន..................................................៤០០ ០០០ រៀល
•    ជលយានក្នុងស្រុក.................................................១៥០ ០០០ រៀល
•    ជលយានដចម្លង...................................................១០០ ០០០ រៀល


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖
1.    ពាក្យស្នើសុំ.........................................................................មួយច្បាប់
2.    បណ្ណសំគាល់ជលយាន.........................................................មួយច្បាប់
3.    បណ្ណបើកបរជលយាន..........................................................មួយច្បាប់
4.    សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន...................មួយច្បាប់
5.    សៀវភៅសកម្មភាពប្រចាំថ្ងៃ...................................................មួយច្បាប់
6.    ច្បាប់អនុញ្ញាតធ្វើអាជីវកម្ម.....................................................មួយច្បាប់
7.    សៀវភៅទិដ្ឋាការធ្វើដំណើរ....................................................មួយច្បាប់
8.    បង្កាន់ដៃពន្ធ........................................................................មួយច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន) ៖
1.    អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2.    មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3.    អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសាររួមមុនចុះត្រួតពិនិត្យ
4.    ក្រុមការងារនាយកដ្ឋានចុះទៅត្រួតពិនិត្យបច្ចេកទេសជលយានផ្ទាល់
5.    បំពេញកំណត់ហេតុត្រួតពិនិត្យបច្ចេកទេសជលយានបន្ទាប់ចុះត្រួតពិនិត្យ
6.    ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
7.    អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
8.    ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
9.    អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង សាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ៣១៣ ១៧០

២- ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

ទទួលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារៈបរិក្ខារផ្សេងទៀតដែលបំពាក់នៅលើជលយានគ្រប់ប្រភេទដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានដ្ឋាននាវា ត្រួតពិនិត្យការងារជួសជុលនិងសាងសង់ជលយានដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ និងចេញវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
•    ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

អាស័យដ្ឋាន ៖
•    ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
•    ទូរស័ព្ទ - ទូរសារ ៖ ០៧៧ ៣១៣ ១៧០


យោបល់៖

ចុះបញ្ជីជលយាន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ផ្តល់បណ្ណបើកបរ/បណ្ណយន្តការី និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក គឺជាមូលដ្ឋាន
ចម្បងមួយក្នុងការថែរក្សា និងលើកកំពស់សុវត្ថិភាពនៃការប្រើប្រាស់ជលយានស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជួយដល់ការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍
និងបរិស្ថាន។ ការចុះបញ្ជី និងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាការចាំបាច់ព្រោះបានជួយបង្កើនគុណភាពបច្ចេកទេសក្នុងកម្រិតស្ដង់ដារមួយក្រោមការណែនាំបច្ចេកទេស
របស់ក្រសួង ព្រមទាំងបានជួយបង្កើនសុវត្ថិភាពបច្ចេកទេសជលយានជូនអតិថិជនក្នុងពេលប្រើប្រាស់។ ការអាក់ខានពុំបានទៅចុះបញ្ជីជលយាន នឹងត្រូវទទួលរងការផាកពិន័យ
ទៅតាមបទប្បញ្ញាតិជាធរមាន។


វាយតម្លៃ៖



មតិយោបល់