សេវាក្រោយចុះបញ្ជីម៉ាក
គោលបំណង៖
ក្រោយចុះបញ្ជីម៉ាក ដែលបានចុះក្នុងបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់លើការបង្កើតការប្រើប្រាស់ម៉ាកពាណិជ្ជនាម និងម៉ាកទំនិញ សម្គាល់ភូមិសាស្រ្ត
និងជាពិសេសជួយជំរុញ និងការពារសហគ្រាសធុនតូច និងមធ្យម សមាគមផលិតករឱ្យផលិតទំនិញបានច្រើនបម្រើ ដល់តម្រូវការក្នុងប្រទេស និងអាចឈានឡើងដល់ការនាំចេញ និង ទាក់ទាញវិនិយោគពីបរទេស
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ព្រះរាជក្រមលេខនស/រកប/០២០២/០០៦ចុះថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០០២ ស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់
• អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៦ ស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
• ព្រះរាជក្រមលេខនស/រកម/០១១៦/០០៦ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ ស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
• ប្រកាសលេខ ១៨៦ ព.ណ កសប.ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្តីពី នីតិវិធីសម្រាប់កត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ
• ប្រកាសលេខ ២៩៣ ព.ណ កសប.ប្រក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្តីពី នីតិវិធីចុះបញ្ជី និងកិច្ចការពារម៉ាកវិញ្ញាតកម្ម
• ប្រកាសលេខ ៣៦៨ ព.ណ កសប.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី នីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ
• ប្រកាសលេខ ៤២២ ព.ណ កសប.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពី នីតិវិធីចុះបញ្ជី និងកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
• ប្រកាសរួម រវាងក្រសួងសេដ្ឋិកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម លេខ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
រូបវន្ដបុគ្គល ឬ នីតិបុគ្គល
ស្តង់ដារសេវា៖
• ការផ្តល់សេវាចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជាស្របតាមស្តង់ដារអន្តរជាតិដែលអង្គការកម្មសិទិ្ធបញ្ញាពិភពលោកបានផ្តល់នូវប្រព័ន្ធ IPAS ប្រើប្រាស់ជាមួយ Computer ដែលពិនិត្យម៉ាកតាមជំហាននីមួយៗ
ដែលរួមមានអត្ថន័យ សម្លេងអាន រូបភាពមើលឃើញ (Appearance) និងធ្វើការប្រៀបធៀបមុខទំនិញ និងសេវាដែលដូច ឬប្រហាក់ប្រហែល ឬមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ទនឹ្ទមនេះ ត្រូវពិនិត្យមើលពាក្យស្លាក
ពាក្យទូទៅ (Generic Term) ប្រភេទ (Kind) បរិមាណ (Quantity) គុណភាព (Quality) និងចំណុចផ្សេងៗជាច្រើនទៀត តាមស្តង់ដារអន្តរជាតិ
• ចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល០៦ ទៅ០៩ខែ ឬលើសពីរយៈពេលនេះ ក្នុងករណីមានភាគីទីបីទំនាស់ ឬការទទួលពាក្យមានការកើនឡើងច្រើន ឬការកែតម្រូវពាក្យស្នើសុំរបស់អ្នកដាក់ពាក្យ
បើប្រៀបធៀបទៅនឹងការចុះបញ្ជីម៉ាកនៅបណ្តាប្រទេសអាស៊ាន មានរយៈពេលចាប់ពី ៦ខែ ទៅ ១២ខែ ចំណែកឯនៅសហរដ្ឋអាមេរិក មានរយៈពេល១២ ខែទៅ១៨ខែ
កម្រៃសេវាស្នើសុំក្រោយចុះបញ្ជី
១. ការដាក់ពាក្យស្នើសុំបញ្ជាក់អំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ ម៉ាក ម៉ាកសមូហភាព ម៉ាក វិញ្ញាតកម្ម ឬម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ក្នុងមួយជំពូកទំនិញ ឬ សេវា.........(១០០,០០០រៀល)
២. ការផ្លាស់ប្តូរផ្សេងៗ.........(១០០,០០០រៀល)
៣. ការស្នើសុំពន្យាពេលផ្តល់ទឡ្ហីករណ៍ ឬឯកសារគាំទ្រផ្សេងៗ (ចាប់ពីការចេញលិខិតលើកទី២ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម).........(១០០,០០០រៀល)
៤. ការដាក់ពាក្យស្នើសុំ និងពិនិត្យបណ្តឹង ជំទាស់ ធ្វើមោឃភាព ឬ លុប ការចុះបញ្ជីម៉ាក ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សិទ្ធិផ្តាច់មុខ
ឬអាជ្ញាប័ណ្ណ/អាជ្ញាប័ណ្ណពិសេស ចេញពីបញ្ជី.........(៣០០,០០០រៀល)
៥. ការលុបម៉ាក ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សិទ្ធិផ្តាច់មុខ ឬអាជ្ញាប័ណ្ណ/អាជ្ញាប័ណ្ណពិសេស ចេញពីបញ្ជី និងការបោះពុម្ភផ្សាយ........(៣០០,០០០រៀល)
៦. ការដាក់ពាក្យ ការចុះបញ្ជីសាជាថ្មី និងបោះពុម្ភផ្សាយ ម៉ាក ម៉ាកសមូហភាព ឬម៉ាកវិញ្ញាតកម្ម.........(៤២០,០០០រៀល)
៧. ការស្នើសុំកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិផ្តាច់មុខ.........(៦០០,០០០រៀល)
៨. ការស្នើសុំកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណ (License) ឬកិច្ចសន្យាផ្ដល់សិទ្ធិពិសេស (Franchise).........(៤០០,០០០រៀល)
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
តម្រូវការឯកសារសម្រាប់ចុះបញ្ជីម៉ាក មានដូចខាងក្រោម
- ពាក្យស្នើសុំតាមគំរូលេខ០០១
- គំរូម៉ាកបោះពុម្ពឡើងវិញចំនួន ១៥
- លិខិតប្រគល់សិទិ្ធតាមគំរូលេខ០០២ (ប្រសិនចាត់តាំងភ្នាក់ងារតំណាង)
- លិខិតស្នើសុំផ្លាស់ប្តូរផ្សេងៗ
នីតិវិធីនៃការផ្ដល់សេវា៖
មាន១០ដំណាក់កាល៖
១-ដាក់ពាក្យស្នើសុំ
២-ទទួលពាក្យស្នើសុំនិងចេញលិខិតអនុញ្ញាតបង់ប្រាក់
៣-បញ្ជរបង់ប្រាក់(នាយកដ្ឋានគណេយ្យ)
៤-បញ្ចូលទិន្នន័យនិងស្គេន
៥-ត្រួតពិនិត្យបឋម(បដិសេធទទួល ឬមិនទទួល)
៦-IPAS (ប្រព័ន្ធMadrid Protocol ការិយាល័យអន្តរជាតិ WIPO ប្រព័ន្ធដាក់ពាក្យតាមអេឡិចត្រូនិក Online marks filing system) ប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក
៧-ត្រួតពិនិត្យលម្អិត
៨-បង់ប្រាក់
៩-ចេញវិញ្ញាបនប័ត្រ
១០-បោះពុម្ពផ្សាយក្នុងព្រឹត្តបត្តិផ្លូវការ(Online)
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ពាណិជ្ជកម្ម
នាយកដ្ឋានកម្មសិទ្ធិបញ្ញា
- អាសយដ្ឋាន ៖ ឡូតិ៍លេខ ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ (៨៥៥) ២៣ ៨៦៦ ១១៥, (៨៥៥) ២៣ ៨៦៦ ១១៤
- គេហទំព័រ ៖ www.cambodiaip.gov.kh
www.efiling.cambodiaip.gov.kh
- អីុមែល ៖ cambodiaip.dip@gmail.com
យោបល់៖
ដើម្បីជៀសវាងការលួចបន្លំ ឬជម្លោះលើការប្រើប្រាស់ម៉ាកដូច ឬស្រដៀង នាយកដ្ឋានកម្មសិទិ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់រូបវន្តបុគ្គល នីតិបុគ្គល អាជីវករ
សហគ្រិនទាំងអស់គួរតែយកម៉ាករបស់ខ្លួនមកចុះបញ្ជី ដើម្បីទទួលបានសិទិ្ធផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក ដូចខាងក្រោម៖
ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវាដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះដោយជនណាមួយក្រៅពីម្ចាស់ដើមត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន
ម្ចាស់ដើមនៃម៉ាកមានសិទិ្ធប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រម ពីម្ចាស់ដើមៗក៏មានសិទិ្ធប្តឹងផងដែរ
ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ និងសេវាដែលប្រហាក់ ប្រហែលទៅនឹងទំនិញ
ឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយនោះ ហើយដែលអាចបណ្តាលឱ្យមានការភ័ន្តច្រឡំជាសាធារណៈ។ ការខកខានមិនបានចុះបញ្ជីការពារម៉ាកអាចនាំដល់ផលវិបាកនានាដូចជា
មិនអាចទប់ស្កាត់ ឬប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងនឹងអ្នកប្រើប្រាស់ម៉ាកដែលដូច ឬស្រដៀងនឹងម៉ាករបស់ខ្លួនដោយគ្មានការអនុញ្ញាត ឬលំបាកក្នុងការផ្ទេរសិទិ្ធប្រើប្រាស់ម៉ាករបស់ខ្លួនទៅអ្នកដទៃជាដើម។