អាជ្ញាប័ណ្ណនាំចូលទំនិញ (ផលិតផលឈើកែច្នៃ)
គោលបំណង៖
• គ្រប់គ្រងទំនិញនាំចេញ នាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយរាជរដ្ឋាភិបាលតាមរយៈអាជ្ញាប័ណ្ណនាំចេញ នាំចូលទំនិញ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនាឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
• ប្រកាសលេខ ១៧៨ ព.ណនច ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៤ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននាំចេញ នាំចូល
• ច្បាប់ស្តីពី ព្រៃឈើ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០២
• អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋា ភិបាល ស្តីពីយថាប្រភេទផល អនុផល ព្រៃឈើអនុញ្ញាតឱ្យនាំចេញ នាំចូល
• អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
• អនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១១ ស្តីពីការកែ សម្រួលលើកំណត់សម្គាល់ II នៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧
របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជី ទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
• ប្រកាសលេខ ០៧៨ MOC/SM 2013 ចុះថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៣ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណនាំចេញ-នាំចូល និងលិខិតទំនិញឆ្លងកាត់
• ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
នីតិបុគ្គល
ស្តង់ដារសេវា៖
ដោយអនុវត្តតាមខ្លឹមសារប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម
ចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ទទួលយកឯកសារមានរយៈពេលដូចខាងក្រោម៖
• អាជ្ញាប័ណ្ណនាំចូល ឬការពន្យារសុពលភាពអាជ្ញាប័ណ្ណ រយៈពេល ១៦ ម៉ នៃម៉ោងធ្វើការ សុពលភាព០៣ខែ ឬ ៤៥ថ្ងៃ
- ក្រៅពីផលិតផលឈើកែច្នៃ...............៤០០,០០០ រៀល
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ការចេញអាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញត្រូវមានឯកសារ៖
ក- ផល-អនុផលព្រៃឈើ
- លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- លិខិតស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញ នាំចូល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៃទៀត ជំនួសមុខឱ្យក្រុមហ៊ុននាំចេញនាំចូល
មកក្រសួងពាណិជ្ជកម្ម
- លិខិតស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលរបស់ក្រុមហ៊ុន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និងប័ណ្ណប៉ាតង់ (ច្បាប់ថតចម្លងដោយមានការចុះនីត្យានុកូលភាពបញ្ជាក់ពីសាលារាជធានីភ្នំពេញ)
- លិខិតឧទេ្ទសនាម (ប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ពីប្រធានក្រុមប្រឹក្សាភិបាល ឬ អភិបាល សម្រាប់បំពេញបែបបទស្នើសុំនៅក្រសួងពាណិជ្ជកម្ម ដែលពុំមានសិទ្ធិក្នុង
ការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុនឡើយ)
- កិច្ចសន្យាទិញ លក់ (ច្បាប់ដើម)
- អាជ្ញាប័ណ្ណនាំចេញ នាំចូលផ្តល់ដោយក្រសួងពាណិជ្ជកម្ម និងមានចុះទិដ្ឋាការជាមុនដោយ ប្រធានរដ្ឋបាលព្រៃឈើ
- បង្កាន់ដៃបង់ប្រាក់
ខ- ផលិតផលឈើកៅស៊ូកែច្នៃ
- លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- លិខិតស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៃទៀត ជំនួសមុខឱ្យក្រុមហ៊ុននាំចេញ នាំចូល មកក្រសួងពាណិជ្ជកម្ម
- លិខិតស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញរបស់ ក្រុមហ៊ុន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និង ប័ណ្ណប៉ាតង់ (ច្បាប់ថតចម្លងដោយមានការចុះនីត្យានុកូលភាពបញ្ជាក់ពីសាលារាជធានីភ្នំពេញ)
- លិខិតឧទេ្ទសនាម (ប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ពីប្រធានក្រុមប្រឹក្សាភិបាល ឬ អភិបាល សម្រាប់បំពេញបែបបទស្នើសុំនៅក្រសួងពាណិជ្ជកម្ម ដែលពុំមានសិទ្ធិក្នុង ការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុនឡើយ)
- កិច្ចសន្យាទិញ លក់ (ច្បាប់ដើម)
- បង្កាន់ដៃបង់ប្រាក់
សម្រាប់ការស្នើអាជ្ញាប័ណ្ណនាំចូលទំនិញអនុលោមតាមច្បាប់កំណត់ ក្រុមហ៊ុនត្រូវភ្ជាប់ ឯកសារបន្ថែមដូចខាងក្រោម៖
- វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin) របស់ប្រទេសនាំចេញ
- អញ្ញតប័ណ្ណដឹកជញ្ជូន (Bill of Lading) ផ្លូវទឹក ឬ ផ្លូវគោក
- ឯកសារតម្រូវដោយក្រសួង ស្ថាប័ន ពាក់ព័ន្ធប្រសិន ជាមាន
គ- ផលិតផលឈើដាំផ្សេងៗទៀត
- លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៀត ស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញនាំចូលទំនិញ ជំនួសមុខឱ្យក្រុមហ៊ុននាំចេញ នាំចូល មកក្រសួងពាណិជ្ជកម្ម
- លិខិតស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលរបស់ក្រុមហ៊ុន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និង ប័ណ្ណប៉ាតង់ (ច្បាប់ថតចម្លងដោយមានការចុះនីត្យានុកូលភាពបញ្ជាក់ពីសាលារាជធានីភ្នំពេញ)
- លិខិតឧទេ្ទសនាម (ប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ពីប្រធានក្រុមប្រឹក្សាភិបាល ឬ អភិបាល សម្រាប់បំពេញបែបបទស្នើសុំនៅក្រសួងពាណិជ្ជកម្ម ដែលពុំមានសិទ្ធិក្នុងការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុនឡើយ)
- កិច្ចសន្យាទិញ លក់ (ច្បាប់ដើម)
- បង្កាន់ដៃបង់ប្រាក់
នីតិវិធីនៃការផ្ដល់សេវា៖
១-ដាក់ពាក្យស្នើសុំ
២-ការិយាល័យជំនាញពិនិត្យ
៣-នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
៤-អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
៥-រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
៦-បោះត្រាលើអាជ្ញាប័ណ្ណ
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ពាណិជ្ជកម្ម
នាយកដ្ឋាននាំចេញ-នាំចូល
o អាសយដ្ឋាន ៖ ឡូត៍លេខ ១៩-៦១ វិថិក្រសួងពាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
o ទូរស័ព្ទ ៖ ០២៣ ៨៦៦ ៤៦៩
o អីុម៉ែល ៖ ho.sivyong@moc.gov.kh / hosivyong@yahoo.com
យោបល់៖
រាល់មុខទំនិញសំខាន់ៗដែលស្ថិតក្នុងការហាមឃាត់របស់រាជរដ្ឋាភិបាល ការនាំចេញ នាំចូលទំនិញឱ្យស្របតាមច្បាប់ និងបទបញ្ញត្តិ។