លិខិតជូនដំណឹងដឹកជញ្ជូនទំនិញឆ្លងកាត់


គោលបំណង៖

•    គ្រប់គ្រងទំនិញនាំចេញ នាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយ រាជរដ្ឋាភិបាល
•    ផ្តល់ជូនអ្នកនាំចេញនូវលិខិតជូនដំណឹងដឹកជញ្ជូនទំនិញឆ្លងកាត់


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
•    ប្រកាសលេខ ១៧៨ ព.ណនច ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននាំចេញ នាំចូល
•    ប្រកាសលេខ 014 ព.ណ បអពប្រក ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ១៩៩៨ ស្តីពីការ ចេញវិញ្ញាបនបត្រប្រភពដើមទំនិញកម្ពុជា ចំពោះទំនិញសម្លៀកបំពាក់សម្រាប់នាំចេញ របស់ក្រសួងពាណិជ្ជកម្ម
•    ច្បាប់ព្រៃឈើ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០២
•    អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីយថាប្រភេទផន អនុផល ព្រៃឈើអនុញ្ញាតឱ្យនាំចេញ នាំចូល
•    អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
•    អនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីការកែសម្រួលលើកំណត់សម្គាល់ II នៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យលេខ២០៩ អនក្រ.បក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧
ស្តីពីការដាក់ឱ្យប្រប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
•    ប្រកាសលេខ ០៧៨ MOC/SM 2013 ចុះថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៣ ស្តីពីនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណនាំចេញ-នាំចូល និងលិខិតទំនិញឆ្លងកាត់ របស់ក្រសួងពាណិជ្ជកម្ម
•    ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល


ស្តង់ដារសេវា៖

ដោយអនុវត្តទៅតាមខ្លឹមសារប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ខែធ្នូឆ្នាំ២០១៤រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម
ចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ពេលដែលទទួលយកឯកសារលិខិតជូនដំណឹងដឹកជញ្ជូនទំនិញឆ្លងកាត់ រយៈពេល ៣-៥ ថ្ងៃ នៃថ្ងៃធ្វើការ តម្លៃសេវា ៤០០,០០០រៀល ក្នុង០១លើក។


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការចេញលិខិតជូនដំណឹងដឹកជញ្ជូនទំនិញឆ្លងកាត់ត្រូវមានឯកសារ ៖
ក- លិខិតសុំឆ្លងកាត់ទំនិញ ត្រូវភ្ជាប់អាជ្ញាប័ណ្ណនាំចេញទំនិញរបស់ក្រសួង
ពាណិជ្ជកម្ម
១. ផល-អនុផលព្រៃឈើ ឈើកៅស៊ូកែច្នៃ និងផលិតផលឈើដាំផ្សេងៗ
•    លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
•    លិខិតស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៃទៀតជំនួសមុខឱ្យក្រុមហ៊ុននាំចេញ-នាំចូលមកក្រសួងពាណិជ្ជកម្ម
•    លិខិតស្នើសុំឆ្លងកាត់ទំនិញរបស់ក្រុមហ៊ុននាំចេញ-នាំចូល
•    កិច្ចសន្យាទិញ-លក់ (ច្បាប់ដើម)
•    បង្កាន់ដៃបង់ប្រាក់
២. ទំនិញប្រើប្រាស់រួច ឬផលិតផលផ្សេងៗ ដែលស្ថិតក្នុងបញ្ជីហាមឃាត់
របស់ប្រទេសឆ្លងកាត់
•    លិខិតស្នើសុំចុះធ្វើអធិការកិច្ចរបស់ក្រុមហ៊ុននាំចេញ-នាំចូល
•    លិខិតស្នើសុំលិខិតឆ្លងកាត់របស់ក្រុមហ៊ុននាំចេញ-នាំចូល
•    កិច្ចសន្យាទិញ-លក់ (ច្បាប់ដើម)
•    បង្កាន់ដៃបង់ប្រាក់
ខ-លិខិតអនុញ្ញាតឱ្យទំនិញឆ្លងកាត់
•    លិខិតស្នើសុំឆ្លងកាត់ទំនិញរបស់ស្ថាប័នពាក់ព័ន្ធនៃប្រទេសសុំឆ្លងកាត់
•    វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(Certificate of Origin)របស់ប្រទេសនាំចេញ
•    វិក្កយបត្រ និងតារាងបញ្ជាក់ការវេចខ្ចប់
•    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading) ផ្លូវទឹក ឬផ្លូវគោក
•    កិច្ចសន្យាទិញ-លក់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មាន០៦ដំណាក់កាល៖
១-ដាក់ពាក្យស្នើសុំ
២-ការិយាល័យជំនាញពិនិត្យ
៣-នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
៤-អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
៥-រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
៦-បោះត្រាលើអាជ្ញាប័ណ្ណ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ពាណិជ្ជកម្ម

នាយកដ្ឋាននាំចេញ-នាំចូល

o    អាសយដ្ឋាន ៖ ឡូត៍លេខ ១៩-៦១វិថិក្រសួងណាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
o    ទូរស័ព្ទ ៖ ០២៣ ៨៦៦ ៤៦៩
o    អីុម៉ែល ៖ ho.sivyong@moc.gov.kh / hosivyong@yahoo.com


យោបល់៖

ដើម្បីធានាថារាល់ការនាំចូល និងនាំចេញត្បូងពេជ្រមិនទាន់កែច្នៃចូលមក និងចេញពីព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកអង្គការគីមប័រលីប្រូសេស គឺមិនមែនជាត្បូងដែលធ្វើចរាចរក្នុងតំបន់ដែលមានជម្លោះ
និងពីក្រុមឧទ្ទាមនៅ បណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក


វាយតម្លៃ៖



មតិយោបល់