ការលក់សំបុត្រចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
គោលបំណង៖
ផ្សព្វផ្សាយអំពីភស្តុតាងផ្សេងៗដែលរបបប្រល័យពូជសាសន៍បន្សល់ទុកជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៤ ណរណនិង ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០១ ស្តីពីការពង្រឹង និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងសភាពការណ៍ថ្មី
• បទបញ្ជាលេខ០៤បបចុះថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនិងសារពើពន្ធ
• ប្រកាសរួម លេខ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ប្រជាជនខ្មែរ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងភ្ញៀវបរទេស
ស្តង់ដារសេវា៖
• រយៈពេល ៖ទទួលសេវាភ្លាមៗ រាល់ថ្ងៃធ្វើការពីម៉ោង ៨ ៖ ០០ ដល់ម៉ោង ១៧ ៖ ០០
• សុពលភាព ៖ ០១ថ្ងៃ
• កម្រៃសេវា ៖ ចែកចេញជាពីរ
- តម្លៃសំបុត្រជនជាតិខ្មែរគ្រប់វ័យ ឥតគិតថ្លៃ
- តម្លៃសំបុត្រជនជាតិបរទេសអាយុក្រោម ១៨ ឆ្នាំ ០៣ ដុល្លារអាមេរិក
- តម្លៃសំបុត្រជនជាតិបរទេសអាយុចាប់ពី ១៨ ឆ្នាំ ០៥ដុល្លារអាមេរិក
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
គណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលមានលិខិតអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នីតិវិធីនៃការផ្ដល់សេវា៖
មានចំនួន ២ដំណាក់កាល៖
១-ចូលទិញសំបុត្រនៅក្លែងលក់សំបុត្រ
២-យកសំបុត្រទៅឱ្យមន្ត្រីត្រួតពិនិត្យសំបុត្រត្រឹមត្រូវអាចចូលទស្សនា
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
នាយកដ្ឋានសារមន្ទីរ
- អាសយដ្ឋាន ៖ ផ្លូវព្រះអង្គអេង (លេខ១៣), ស/កជ័យជម្នៈ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ (៨៥៥)-០២៣-២១១៧៥៣
- អីុម៉ែល ៖ museum_cam@camnet.com.kh
យោបល់៖
• ដើម្បីការធានាការផ្តល់សេវា និងការធ្វើអាជិវកម្មត្រឹមត្រូវតាមច្បាប់
• ការទទួលស្គាល់ពីស្ថាប័នរដ្ឋលើម្ចាស់សិទ្ធិនៃស្នាដៃ
• កាត់បន្ថយការរំលោភសិទ្ធិអ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែលនិងលើកទឹកចិត្តដល់អ្នកបង្កើតស្នាដៃអក្សរសាស្ត្រ សិល្បៈ តូរ្យតន្រ្តីថ្មីៗ
• ប្រជាពលរដ្ឋមានឱកាសចូលរួមការពារសិទ្ធិអ្នកនិពន្ធចូលរួមបង្កើតគំនិតថ្មីៗ