ការសម្របសម្រួលចុះបញ្ជី


គោលបំណង៖

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីចាប់ដៃគូវិនិយោគនៅកម្ពុជា តាមរយៈការផ្គូរផ្គង និងផ្តល់ព័ត៌មានសមស្របជូនអ្នកប្រើប្រាស់សេវា


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៣ នស ៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
•    ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
•    អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
•    ប្រកាសរួមលេខ ៩៩១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស


ស្តង់ដារសេវា៖

•    ពេលវេលាជាក់ស្តែង
•    អត់គិតថ្លៃ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

វត្តមានរបស់អ្នកវិនិយោគនៅតុទទួលភ្ញៀវដោយផ្ទាល់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ត្រូវសម្របសម្រួលជូនអ្នកវិនិយោគឱ្យបានជួបតំណាងក្រសួង/ស្ថាប័នដែលប្រចាំការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តល់កិច្ចសម្រួលក្នុងការចុះបញ្ជីវិនិយោគ


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ (៨៥៥ ២៣) ៩៨១ ១៥៤
- អីុមែល ៖ cdc.cib@online.com.kh
- គេហទំព័រ ៖ www.cambodianinvestment.gov.kh


យោបល់៖

សេវានេះត្រូវធ្វើឡើងអនុលោមតាមភាពចាំបាច់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាច្រកចេញ-ចូលតែមួយសម្រាប់ការងារពាក់ព័ន្ធនឹងការវិនិយោគមានលក្ខណៈសម្បតិ្ត
គ្រប់គ្រាន់ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគជាធរមាន។


វាយតម្លៃ៖



មតិយោបល់