សំណើសុំពិនិត្យ និងអនុម័តប្លង់មេបណ្តាកោះ-ឆ្នេរ
គោលបំណង៖
ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើការអភិវឌ្ឍកោះ និងឆ្នេរតាមការអនុញ្ញាតពីរាជរដ្ឋាភិបាល
សំដៅរួមចំណែកដល់ការបង្កើតបាននូវឱកាសការងារជូនពលករកម្ពុជា និងកាត់បន្ថយភាពក្រីក្រ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៣ នស ៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
• ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
• អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
• ប្រកាសរួមលេខ ៩៩១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
ស្តង់ដារសេវា៖
• រយៈពេល៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ
• កម្រៃសេវា ៤០,០០០,០០០ រៀល
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធ) (២៥ច្បាប់ ដើម)
• សេចក្តីព្រាងប្លង់មេ (២៥ច្បាប់ ដើម)
• ឯកសារបញ្ជាក់ពីការបង់ប្រាក់កក់ (០១ច្បាប់ ថតចម្លង)
នីតិវិធីនៃការផ្ដល់សេវា៖
• តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
• នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត នៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
• មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញ និងព្រាងលិខិតឆ្លើយតបដាក់ជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ
• ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
• ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យផ្តល់មតិ និងដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង។ លទ្ធផលនៃអង្គប្រជុំគណៈកម្មការអន្តរក្រសួង
នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ។ លទ្ធផលនៃអង្គប្រជុំច្រកចេញ-ចូលតែមួយ នឹងត្រូវដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ
(តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី) ពិនិត្យនិងសម្រេច ហើយបញ្ជូនមក “ក.អ.ក” ដើម្បីដាក់ជូនឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ចុះហត្ថលេខាលើ
លិខិតអនុញ្ញាត និងបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ (៨៥៥ ២៣) ៩៨១ ១៥៤
- អីុមែល ៖ cdc.cib@online.com.kh
- គេហទំព័រ ៖ www.cambodianinvestment.gov.kh
យោបល់៖
សេវានេះត្រូវធ្វើឡើងអនុលោមតាមភាពចាំបាច់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាច្រកចេញ-ចូលតែមួយសម្រាប់ការងារពាក់ព័ន្ធនឹងការវិនិយោគមានលក្ខណៈសម្បតិ្ត
គ្រប់គ្រាន់ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគជាធរមាន។