ការផ្តល់សេវាមគ្គុទេសក៍
គោលបំណង៖
ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីទទួលបាននូវព័ត៌មានច្បាស់លាស់ពីការវិនិយោគនៅកម្ពុជា ជាពិសេស ការបំពេញបែបបទតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងការអនុម័តគម្រោងវិនិយោគ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៣ នស ៩៤ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
• ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
• អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
• ប្រកាសរួមលេខ ៩៩១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវា សាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
ស្តង់ដារសេវា៖
• អត់គិតថ្លៃ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
វត្តមានរបស់អ្នកវិនិយោគនៅតុទទួលភ្ញៀវដោយផ្ទាល់ ជាការប្រសើរ។ ការផ្តល់ព័ត៌មាននេះ អាចធ្វើឡើងតាមរូបភាពអេឡិកត្រូនិកផងដែរ
ដោយត្រូវផ្ញើរព័ត៌មានស្តីពីការណែនាំដែលមានលក្ខណៈជាការណែនាំតាមអីុម៉ែលទៅជូនអ្នកវិនិយោគតាមសំណើសុំជាក់ស្តែង។
នីតិវិធីនៃការផ្ដល់សេវា៖
នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងការជំរុញគម្រោងវិនិយោគឯកជននៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវផ្តល់ជូនអ្នកវិនិយោគតាមការគួរ
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ
- ទូរស័ព្ទ ៖ (៨៥៥ ២៣) ៩៨១ ១៥៤
- អីុមែល ៖ cdc.cib@online.com.kh
- គេហទំព័រ ៖ www.cambodianinvestment.gov.kh
យោបល់៖
សេវានេះត្រូវធ្វើឡើងអនុលោមតាមភាពចាំបាច់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាច្រកចេញ-ចូលតែមួយសម្រាប់ការងារពាក់ព័ន្ធនឹងការវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់
ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគជាធរមាន។