ការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ
គោលបំណង៖
ធានាថាបុគ្គលដែលបង្កើត និងប្រតិបត្តិការស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អ ដើម្បីកាត់បន្ថយនូវឧបទ្ទវហេតុនានា ដែលកើតមានឡើងជាយថាហេតុ។
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ប្រកាសលេខ ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ
• សារាចរលេខ ០១៤០ រថ អប្រក សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ
• ប្រកាសលេខ១២៨ សហវ.ប្រកចុះថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៧ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
នីតិបុគ្គល ឬ រូបវ័ន្តបុគ្គល
ស្តង់ដារសេវា៖
ដើម្បីដំណើរការឯកសារស្នើសុំ និងចេញលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណគឺអតិថិជនត្រូវ ៖
• កម្រៃសេវាសាធារណៈ ៖ ត្រូវបង់ចំនួន ២ លានរៀល
• រយៈពេលនៃការផ្តល់សេវា ៖ ៤៥ (សែសិបប្រាំថ្ងៃ)ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាពនៃវិញ្ញាបនបត្រ ៖ គឺអចិន្ត្រៃយ៍
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យសុំដែលមានបិទរូបថត ៤ x ៦
• ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
• ច្បាប់ចម្លងលក្ខន្តិកៈ និង វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ករណីនីតិបុគ្គល)
• ផែនទីបង្ហាញទីតាំងស្ថានីយ ដែលត្រូវបង្កើត
• គំនូសប្លង់បច្ចេកទេសរៀបចំស្ថានីយ
• រូបថតរបស់ម្ចាស់ស្ថានីយ ឬប្រធានក្រុមហ៊ុន ៤x៦ ចំនួន៣សន្លឹក
• បង្កាន់ដៃកម្រៃសេវាសាធារណៈពិនិត្យពាក្យស្នើសុំ
នីតិវិធីនៃការផ្ដល់សេវា៖
• រាល់ពាក្យស្នើសុំទាំងអស់ត្រូវដាក់ពាក្យស្នើសុំនៅមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្ត
• មន្ទីររ៉ែនិងថាមពលរាជធានី-ខេត្ត ត្រូវបញ្ជូនសំណុំឯកសារស្នើសុំទាំងនេះឲ្យដល់ច្រកចេញ-ចូលតែមួយនៃក្រសួងរ៉ែនិងថាមពល ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំនោះ
• មន្ត្រីដែលទទួលពាក្យស្នើសុំនៅច្រកចេញ-ចូលតែមួយនៃក្រសួងរ៉ែនិងថាមពល ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ភាពពេញលេញនៃពាក្យស្នើសុំនីមួយៗ រួមទាំងសំណុំឯកសារពាក់ព័ន្ធដែលភ្ជាប់មកជាមួយ
• មន្ត្រីទទួលពាក្យត្រូវចេញសលាកបត្រទទួលពាក្យជូនអ្នកដាក់ពាក្យស្នើសុំតាមទម្រង់ បង្កាន់ដៃទទួល ករណីពេញលេញ
• ពាក្យស្នើសុំនឹងត្រូវបញ្ជូនទៅខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី
• ក្រោយពីទទូលចំណាររបស់ឯកឧត្តមរដ្ឋមន្រ្តី ពាក្យស្នើសុំនឹងត្រូវពិនិត្យបន្តដោយអគ្គនាយកដ្ឋានប្រេងកាត(នាយកដ្ឋានទទួលបន្ទុក)និងផ្តល់យោបល់ ក្នុងរយៈពេល ៣០ថ្ងៃ
• និងបន្ទាប់មកថ្នាក់ដឹកនាំក្រសួង និងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលធ្វើការសម្រេច ក្នុងរយៈពេល ១០ថ្ងៃ។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង រ៉ែ និងថាមពល
ក្រសួងរ៉ែនិងថាមពល ( អគ្គនាយកដ្ឋានប្រេងកាត )
• អាសយដ្ឋាន ៖ អគារលេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារ ថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
• លេខទូរស័ព្ទ ៖ (+៨៨៥) ២៣ ២១៩ ៥៧៤
• លេខទូរសារ ៖ (+៨៨៥) ២៣ ២១៩ ៥៨៤
• អ៊ីម៉ែល ៖ info@mme,gov.kh
• គេហទំព័រ ៖ www.mme.gov.kh
យោបល់៖
រាល់ការបង់កម្រៃសេវាសាធារណៈ អតិថិជនមិនអាចដកយកកម្រៃនោះវិញឡើយ។