១.៤ ចុះបញ្ជិកាសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស (ដែលមានកម្មករនិយោជិត ៥០១នាក់ឡើង)
គោលបំណង៖
• ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិនិយោគ
• ផ្តល់ភាពស្របច្បាប់ជូនសហគ្រាស គ្រឹះស្ថាន ទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ
• ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ច្បាប់ស្ដីពីការងារ
• ប្រកាសលេខ២៨៨សកបយ.ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០០១
ស្ដីពីសេចក្ដីប្រកាសជូនដំណឹងបើក និងបិទសហគ្រាស គ្រឹះស្ថាន
• ប្រកាសលេខ២៦៨សកបយ.ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០១ ស្ដីពីសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន
• ប្រកាសលេខ២៦៩សកបយ.ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០១ ស្ដីពីការបង្កើតសៀវភៅបើកប្រាក់
• សេចក្ដីជូនដំណឹងលេខៈ ១៤ សកបយ.ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០២ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
រូបវន្តបុគ្គល
ស្តង់ដារសេវា៖
• រយៈពេលផ្តល់សេវាៈ ១៥ថ្ងៃ នៃថ្ងៃធ្វើការ
• តម្លៃសេវា: ២០០ ០០០រៀល
• សុពលភាពនៃសេវាៈ ៣ ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• លក្ខន្តិកៈក្រុមហ៊ុន (បើមាន)
• ប័ណ្ណប៉ាតង់
• វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងក្រសួង(ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ធនាគារជាតិ។ល។ )
នីតិវិធីនៃការផ្ដល់សេវា៖
-ដំណាក់កាលទី១៖ ពិនិត្យមើលសំណើសុំរបស់ម្ចាស់ ឬតំណាងសហគ្រាស-គ្រឹះស្ថាន នៅការិយាល័យច្បាប់ការងារ
-ដំណាក់កាលទី២៖ ឯកសារត្រូវបានបែងចែកទៅកាន់ការិយាល័យអធិការកិច្ច និងសន្តិសុខការងារ ឬការិយាល័យជំនាញ
-ដំណាក់កាលទី៣៖ ឯកសារត្រូវឆ្លងអនុប្រធាននាយកដ្ឋានដើម្បីពិនិត្យ យល់ព្រមអនុម័ត រួចស្នើមកប្រធាននាយកដ្ឋាន
-ដំណាក់កាលទី៤៖ ឯកសារត្រូវឆ្លងប្រធាននាយកដ្ឋានអធិការិកិច្ចជាអ្នកសម្រេចលើសំណើ លើការចុះបញ្ជិកា (បែបបទស្តីពីសហគ្រាស និងលិខិតស្នើសុំបន្ថែមម៉ោង ឬលិខិតពាក់ព័ន្ធ)
-ដំណាក់កាលទី៥៖ ឯកសារដែលឆ្លងប្រធាននាយកដ្ឋានរួចត្រូវបានបញ្ជូនត្រឡប់មកការិយាល័យច្បាប់ការងារវិញ ដើម្បីចុះលេខបញ្ជិកា បន្ទាប់មកក្រុមហ៊ុនអាចមកដកយកឯកសារនៅការិយាល័យច្បាប់ការងារ។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ
• អាសយដ្ឋានៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
• ឈ្មោះស្ថាប័ន អង្គភាពៈ នាយកដ្ឋានអធិការកិច្ចការងារ
• លេខទូរស័ព្ទទំនាក់ទំនងៈ ០២៣ ៨៨២ ៧៣០
យោបល់៖
• • សហគ្រាស គ្រឹះស្ថាន រួមទាំងសាខារបស់ខ្លួន ដែលមានវិញ្ញាបនប័ត្រសុំនៅក្រសួង (ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ធនាគារជាតិ ។ល។) ត្រូវតែ មកចុះបញ្ជិកាបែបបទស្ដីពីសហគ្រាស គ្រឹះស្ថាន នៅនាយកដ្ឋានអធិការកិច្ចការងារ តាមប្រកាសលេខៈ៣៤១
ក.ប /ប្រក.ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦