២៥.១ សេវាការងារ និងព័ត៌មានទីផ្សារការងារ(សម្រាប់និយោជក)
គោលបំណង៖
•ផ្តល់សេវាការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ តាមរយៈការផ្គូផ្គងរវាងអ្នកស្វែងរកការងារធ្វើ និងកន្លែងការងារទំនេរស្របតាមតម្រូវការរបស់និយោជក
•ប្រមូល វិភាគ ចងក្រង និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋាន ក្នុងការផ្តល់សេវាការងារប្រកបដោយប្រសិទ្ធភាព និងផ្តល់ព័ត៌មានទៅដល់អ្នករៀបចំគោលនយោបាយ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
•ព្រះរាជក្រឹត្យលេខ នស/រកត/៣៤៦ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៨ ស្ដីពី “គោលការណ៍រួមនៃការបង្កើត និងការដាក់ឱ្យដំណើរការទីភ្នាក់ងារប្រតិបត្តិការពិសេស”។
•អនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ស្តីពីការបង្កើតគណៈកម្មា-
ធិការជាតិបណ្តុះបណ្តាល។
•អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល គណៈកម្មាធិការជាតិបណ្តុះបណ្តាល។
•អនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការទីភ្នាក់ងារជាតិមុខរបរ និងការងារ។
•អនុក្រឹត្យលេខ ១១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ ស្តីពីការប្រមូល និងចងក្រងព័ត៌មានទីផ្សារការងារ។
•ប្រកាសលេខ ០០២ គ.ជ.ប.ប ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទ ទីភ្នាក់ងារជាតិមុខរបរ និងការងារ។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
រូបវន្ដបុគ្គល និងនីតិបុគ្គល
ស្តង់ដារសេវា៖
ក្រុមគោលដៅ ឬអតិថិជនដែលប្រើប្រាស់សេវារបស់ NEA នឹងទទួលបានស្តង់ដាសេវាដោយមិនគិតកម្រៃ (សម្រាប់និយោជក)៖
- ការផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក
- ការផ្តល់ធនាគារទិន្នន័យអំពីអ្នកស្វែងរកការងារធ្វើគ្រប់ប្រភេទ
- ការផ្តល់ទីតាំងការិយាល័យ សម្រាប់ការសម្ភាស និងជ្រើសរើសបុគ្គលិក
- ការផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើគ្រប់ប្រភេទ
- ការចុះដល់ទីកន្លែងរបស់និយោជកផ្ទាល់ ដើម្បីប្រមូលព័ត៌មានជ្រើសរើសបុគ្គលិក
- ការណែនាំអំពីការជ្រើសរើសបុគ្គលិក
- ការរៀបចំវេទិកាការងារ និងជ្រើសរើសបុគ្គលិក នៅតាមជនបទក្នុងប្រទេសកម្ពុជា
- ការផ្ដល់ព័ត៌មានទីផ្សារការងារ វិភាគ និងព្យាករណ៍។
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
សម្រាប់និយោជក៖
-ប្រកាសដំណឹងជ្រើសរើសបុគ្គលិកដែលមានសុពលភាព និងបញ្ជាក់ពីតម្រូវការច្បាស់លាស់ (ឧទាហរណ៍ៈ ចំនួនជ្រើសរើស, ជំនាញ, ភេទ...)
-អាស័យដ្ឋាន និងលេខទូរសព្ទទំនាក់ទំនងរបស់ក្រុមហ៊ុន
នីតិវិធីនៃការផ្ដល់សេវា៖
ការផ្ដល់សេវាតាមរយៈ ៖
•គេហទំព័រ : www.nea.gov.kh
•ហ្វេសបុក : National Employment Agency
•ផ្ញើអ៊ីម៉ែលមកកាន់ : info@nea.gov.kh
•កម្មវិធីស្វែងរកការងារ ឈ្មោះ NEA Job Search តាមទូរស័ព្ទដៃប្រភេទ Android
•មជ្ឈមណ្ឌលការងារ។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
•អាសយដ្ឋានស្ថិតនៅក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហ-ព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
•លេខទូរសព្ទ (៨៥៥) ២៣ ៨៨៤ ៦៩២
•អ៊ីម៉ែល : info@nea.gov.kh
•គេហទំព័រ : www.nea.gov.kh
•ហ្វេសបុក : National Employment Agency
អ្នកប្រើប្រាស់សេវាទាំងអស់អាចទទួលបានសេវាទាំងអស់របស់ NEA តាមរយៈមធ្យោបាយ
សំខាន់ៗចំនួន ២ គឺ៖
១-តាមរយៈសេវាជួរមុខ ដែលមាន ១៣ ទីតាំង៖
-មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ (ស្ថិតនៅអគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ទូរសព្ទ ០២៣ ៦៣៣ ៦០០២/ ០៧៧ ២៣២ ៣៧៨/០១៦ ៧៦៨ ៦៥៥), អ៊ីម៉ែល: jc_pp@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង (ស្ថិតនៅផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទូរសព្ទ ០៥៣ ៧៣៣ ១១១/០១៦ ៩២៦ ៦៥៥), អ៊ីម៉ែល: jc_battambang@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តកំពត (ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត, ទូរសព្ទ ០៣៣ ២១០ ២៧៧/ ០១៦ ៥០៦ ៦៥៥),
អ៊ីម៉ែល: jc_kampot@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម (ស្ថិតនៅផ្លូវលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ទូរសព្ទ ០៤២ ២១០ ២៧៧/០១៦ ៦៥៦ ៦៥៥), អ៊ីម៉ែល: jc_kampongcham@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តសៀមរាប (ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប, ទូរសព្ទ ០៦៣ ២១០ ២៧៧/០១៦ ៥៣៦ ៦៥៥), អ៊ីម៉ែល: jc_siemreap@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង (ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង, ទូរសព្ទ ០៤៤ ៧១៥ ២៧៧/០១៦ ៦៤៦ ៦៥៥), អ៊ីម៉ែល: jc_svayrieng@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ (ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ទូរសព្ទ ០៦២ ២១០ ២៧៧/០១៦ ៨៣៦ ៦៥៥), អ៊ីម៉ែល: jc_kampongthom@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តព្រៃវែង (ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង,
ទូរសព្ទ ០៤៣ ២១០ ២៧៧/០៨១ ៧៨៦ ៦៥៥), អ៊ីម៉ែល: jc_preyveng@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តតាកែវ (ស្ថិតនៅភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ,
ទូរសព្ទ ០៣២ ២១០ ២៧៧/០១៦ ៦៧៦ ៦៥៥), អ៊ីម៉ែល: jc_takeo@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ (ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ទូរសព្ទ ០១៦ ៣២៦ ៦៥៥),
អ៊ីម៉ែល: jc_banteaymeanchey@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ (ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ទូរសព្ទ ០៨១ ៨៥៦ ៦៥៥),
អ៊ីម៉ែល: jc_preahsihanouk@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង (ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង , ¬¬¬¬ទូរសព្ទ ០៧៤ ២១២ ២៧៧/០១០ ៧៤៦ ៦៥៥, អ៊ីម៉ែល: jc_ steungtreng@nea.gov.kh
-មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់ (ស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, លេខទូរសព្ទ ០៥២ ៧៤០ ២៧៧/០១០ ៧០៦ ៦៥៥
អ៊ីម៉ែល: jc_ pursat@nea.gov.kh
២-សេវាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៖
-គេហទំព័រ : www.nea.gov.kh
-ហ្វេសបុក : National Employment Agency
-កម្មវិធីតាមទូរសព្ទដៃប្រភេទ Android : Mobile Application “NEA Job Search”
•លេខទូរសព្ទ (៨៥៥) ២៣ ៨៨៤ ៦៩២
យោបល់៖
N/A