ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ វិទ្យុផ្សាយបន្ត, ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយបន្ត, ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ផ្សាយតាមប្រព័ន្ធផ្សេងៗ(បើកអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ខ្សែកាប


គោលបំណង៖

ដើម្បីលើកស្ទួយសេរីភាពខាងសារព័ត៌មាន និងការផ្តល់ព័ត៌មាន កម្មវិធីការអប់រំ និងកម្មវិធីកំសាន្តផ្សេងៗជូនប្រជាពលរដ្ឋបានស្តាប់ និងទស្សនាតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

•    បើកអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ផ្សាយតាមប្រព័ន្ធផ្សេងៗ
•    តម្លៃសេវា : ពុំគិតថ្លៃ
•    រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ
•    សុពលភាព : រយៈពេល០១ (មួយ) ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំប្រកបអាជីវកម្ម ០២ ច្បាប់
•    ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
•    រូបថត ៤x៦ ០២សន្លឹក
•    កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
•    បញ្ជីទុព្វសម្ភារបច្ចេកទេស ០២ ច្បាប់
•    កាតាឡុកម៉ាស៊ីនផ្សាយ (CatalogueTransmitter) ០២ ច្បាប់
•    កាតាឡុកស្លាបអង់តែនវិទ្យុ (Bays) ឬអង់តែនទូរទស្សន៍ ០២ ច្បាប់
•    គម្រោងសិក្សាសមិទ្ធលទ្ធភាព និង/ឬ តារាងអង្កេតទូទៅ ០២ ច្បាប់
•    ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ចកម្មក្រុមហ៊ុន ០២ ច្បាប់
០២ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវាលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាមរយៈ
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល: info@inb.gov.kh ឬទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤
មានចំនួន៤ ដំណាក់កាល៖
១.សាមីខ្លួនត្រូវមកទំនាក់ទំនងស្នើសុំបែបបទប្រកបអាជីវកម្មដោយផ្ទាល់នៅអគ្គនាយក
ដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន
២. បំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំប្រកប
អាជីវកម្ម
៣. សាមីខ្លួនត្រូវមកដាក់ពាក្យស្នើសុំប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយ នៃអគ្គ-
នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងទទួលយកបង្កាន់ដៃ
សំអាងពីមន្ត្រីច្រកចេញចូលតែមួយ បន្ទាប់ពីបានដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម
៤. អ្នកស្នើសុំប្រកបអាជីវកម្មអាចមកទទួលយកអាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងរយៈពេល
៧(ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាព នៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបាន ផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    រាល់ដំណើរការធ្វើអាជីវកម្ម ត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
•    រាល់ការនាំចូល ការតម្លើង ការផ្លាស់ប្តូរទីតាំងស្ថានីយ ការផ្លាស់ប្តូរឧបករណ៍បរិក្ខារវិទ្យុ ទូរទស្សន៍ ត្រូវមានការអនុញ្ញាតពីក្រសួងព័ត៌មាន ហើយមុនដំណើរការផ្សាយ ត្រូវជូនដំណឹងមកក្រសួងព័ត៌មានត្រួតពិនិត្យបច្ចេកទេសដើម្បីធានាគុណភាពនៃការផ្សាយ
•    ផ្តល់របាយការណ៍អំពីសកម្មភាពការងារផ្សព្វផ្សាយប្រចាំឆ្នាំជូនក្រសួងព័ត៌មាន
•    ធ្វើបច្ចុប្បន្នកម្មស្ថិតិស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ ដែលសាមីអង្គភាពនីមួយៗបានដំណើរការផ្សាយ និងរាយការណ៍មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នូវ
បញ្ជីឈ្មោះ និងរចនាសម្ព័ន្ធរបស់អង្គភាព (ប្រសិនបើមានការកែប្រែថ្មី)។


វាយតម្លៃ៖



មតិយោបល់