បន្តសុពលភាពប្រកបអាជីវកម្មស្ថានីយទូរទស្សន៍ខ្សែកាបផ្តាច់មុខ ដែលមានទីតាំង នៅតាមខេត្តនានា (កម្រិតស្រុក/ខណ្ឌ ឃុំ/សង្កាត់)
គោលបំណង៖
ដើម្បីពង្រឹងគុណភាពនៃការផ្សាយ និងធានាបាននូវនិរន្តរភាពនៃការធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីផ្សព្វ-
ផ្សាយព័ត៌មាន កម្មវិធីការកំសាន្ត ជូនដល់ប្រជាពលរដ្ឋ
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
• ច្បាប់ស្តីពីរបបសារព័ត៌មាន
• អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
• អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា
ស្តង់ដារសេវា៖
• បន្តសុពលភាពប្រកបអាជីវកម្មៈ
• តម្លៃសេវា : ៤០០,០០០ រៀល
• រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាព : ០១ (មួយ)ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំបន្តសុពលភាពប្រកបអាជីវកម្ម ០២ ច្បាប់
• ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
• អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
• រូបថត ៤x៦ (ថតចំពីមុខ) ០២សន្លឹក
• កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
• បញ្ជីទុព្វសម្ភារបចេ្ចកទេស (ករណីផ្តាស់ប្តូរបរិក្ខារថ្មី) ០២ ច្បាប់
• កាតាឡុកម៉ាស៊ីនផ្សាយ(CatalogueTransmitterករណីប្តូរម៉ាស៊ីនថ្មី) ០២ ច្បាប់
• ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់ ករណីប្តូរទីតាំងថ្មី) ០២ ច្បាប់
• លិខិតចុះបញ្ជីពន្ធដារ និងប័ណ្ណប៉ាតង់ ០២ ច្បាប់
• លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន (ករណីផ្លាស់ប្តូរថ្មី) ០២ ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
• ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល:info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤
មានចំនួន៦ ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំបន្តសុពលភាពប្រកបអាជីវកម្មទូរទស្សន៍ខ្សែកាប
តាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើហើយត្រូវបំពេញសំណុំបែបបទឲ្យបាន
ត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំបន្តប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រក
ចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)
ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យ
បានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូន
ដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់
គ្រាន់តាមកាលកំណត់ខាងលើហើយពុំមានហេតុផលសមស្របសំណើសុំផ្តល់សេវា
ត្រូវចាត់ទុកជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំបន្តប្រកបអាជីវកម្ម មកដាក់នៅ
ច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យ
ប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល ០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី
សាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ព័ត៌មាន
ក្រសួងព័ត៌មាន
• អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
• ទូរសារ : ០២៣ ៤២៧ ៤៧៥
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល : info@inb.gov.kh
យោបល់៖
• អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាព នៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
• រាល់ដំណើរការធ្វើអាជីវកម្មត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
• រាល់ការនាំចូល ការតម្លើង ការផ្លាស់ទីតាំងស្ថានីយ ការផ្លាស់ប្តូរឧបករណ៍បរិក្ខារ ត្រូវមានការអនុញ្ញាតពីក្រសួងព័ត៌មាន ហើយមុនដំណើរការផ្សាយត្រូវជូនដំណឹងមកក្រសួងព័ត៌មាន ត្រួតពិនិត្យបច្ចេកទេស ដើម្បីធានាគុណភាពការផ្សាយ
• ផ្តល់របាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យផ្នែកបច្ចេកទេសជូនក្រសួងព័ត៌មាន និងរាយការណ៍មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នូវបញ្ជីឈ្មោះ រចនាសម្ព័ន្ធរបស់អង្គភាព និងអាសយដ្ឋាន ប្លង់ទីតាំងស្ថានីយ (ប្រសិនបើមានការកែប្រែ ឬផ្លាស់ប្តូរទីតាំងថ្មី)។