ការផ្តល់ប័ណ្ណព័ត៌មានសម្រាប់អ្នកកាសែតជាតិ និងបរទេស(ការផ្តល់ប័ណ្ណព័ត៌មានសម្រាប់អ្នកកាសែតជាតិ)
គោលបំណង៖
ដើម្បីលើកស្ទួយសិទិ្ធ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការបើកទូលំទូលាយក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន
មូលដ្ឋានគតិយុត្ត៖
មើលលម្អិត
• ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
• ច្បាប់ស្តីពីរបបសារព័ត៌មាន
• អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
• អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន
អតិថិជនដែលមានសិទ្ធទទួលសេវា៖
មើលលម្អិត
ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា
ស្តង់ដារសេវា៖
ប័ណ្ណព័ត៌មានសម្រាប់អ្នកកាសែតខ្មែរ
• តម្លៃសេវា : ៥,០០០ រៀល
• រយៈពេលផ្តល់សេវា : ០២ (ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ
• សុពលភាព : ០៣ (បី)ខែ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
• ពាក្យស្នើសុំប័ណ្ណសារព័ត៌មានចុះហត្ថលេខាពីប្រធានអង្គភាព ០២ ច្បាប់
• ប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦ ០២ ច្បាប់
• លិខិតបញ្ជាក់អត្តសញ្ញាណ (ថតចម្លង) ០២ ច្បាប់
• អាជ្ញាប័ណ្ណរបស់ក្រសួងព័ត៌មាន(ថតចម្លង) ០២ ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
• ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំប័ណ្ណព័ត៌មានតាមអាសយដ្ឋានគេហទំព័រ ឬអ៊ី-
ម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃ
ពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំប័ណ្ណព័ត៌មាន តាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញ
ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល ៥ (ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើ
ការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់
គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រី
ច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាល
កំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវាត្រូវចាត់ទុកជា
មោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់
ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់
ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកប័ណ្ណព័ត៌មាននៅច្រកចេញចូលតែ
មួយក្នុងរយៈពេល០២(ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
ក្រសួង / ស្ថាប័នផ្ដល់សេវា៖
ក្រសួង ព័ត៌មាន
ក្រសួងព័ត៌មាន
• អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
• ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
• ទូរសារ : ០២៣ ៤២៧ ៤៧៥
• គេហទំព័រ : www.inb.gov.kh
• អ៊ីម៉ែល : info@inb.gov.kh
យោបល់៖
• អ្នកស្នើសុំផ្តល់សេវាអាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាព នៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំប្រសិនបើសំណើរបស់ខ្លួនពុំ ត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
• គោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន
• អ្នកសារព័ត៌មានដែលចុះបំពេញបេសកកម្ម ឬចុះយកព័ត៌មាននៅក្នុងព្រះរាជា-ណាចក្រកម្ពុជា ត្រូវបង្ហាញប័ណ្ណព័ត៌មានរបស់ខ្លួនជូនសមត្ថកិច្ចពាក់ព័ន្ធ
• អ្នកសារព័ត៌មានដែលធ្វើសកម្មភាពប្រាសចាកក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន
ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។