ការផ្តល់ប័ណ្ណព័ត៌មានសម្រាប់អ្នកកាសែតជាតិ និងបរទេស(ការផ្តល់ប័ណ្ណព័ត៌មានសម្រាប់អ្នកកាសែតបរទេស)


គោលបំណង៖

ដើម្បីលើកស្ទួយសិទិ្ធ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការបើកទូលំទូលាយក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

ប័ណ្ណព័ត៌មានសម្រាប់អ្នកកាសែតជនជាតិបរទេស
•    តម្លៃសេវា : ២០,០០០ រៀល
•    រយៈពេលផ្តល់សេវា : ០២ (ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ
•    សុពលភាព : ០៣(បី)ខែ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំប័ណ្ណព័ត៌មានដែលចុះហត្ថលេខាដោយប្រធានអង្គភាព ០២ ច្បាប់
•    ប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦                 ០២ ច្បាប់
•    លិខិតឆ្លងដែន (ថតចម្លង) ០២ ច្បាប់
•    របាយការណ៍បញ្ជាក់អំពីគោលបំណង និងទីតាំងចុះយកព័ត៌មាន ០២ ច្បាប់
•    ជនបរទេសនៅក្រៅប្រទេសត្រូវមានប័ណ្ណព័ត៌មានពីប្រទេសសាមី ០២ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

•     ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំប័ណ្ណព័ត៌មានតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែល
ខាងលើហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យ
ស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំប័ណ្ណព័ត៌មាន តាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញ
ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើ
ការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់
គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រី
ច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាម
កាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុក
ជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់
ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់
ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកប័ណ្ណព័ត៌មាននៅច្រកចេញចូលតែ
មួយក្នុងរយៈពេល០២(ពីរ)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាព នៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    គោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន
•    អ្នកសារព័ត៌មានដែលចុះបំពេញបេសកកម្ម ឬចុះយកព័ត៌មាននៅក្នុងព្រះរាជា-ណាចក្រកម្ពុជា ត្រូវបង្ហាញប័ណ្ណព័ត៌មានរបស់ខ្លួនជូនសមត្ថកិច្ចដែលពាក់ព័ន្ធ
•    អ្នកសារព័ត៌មានដែលធ្វើសកម្មភាពប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន
ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។


វាយតម្លៃ៖



មតិយោបល់